ព័ត៌មានជាតិ លោកគង់ សុខហេង 085 874 649

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ពិធីសម្ពោធបើកអោយដំណើរការជាផ្លូវការនូវ “សារមន្ទីរព្រះស្រីឦសានវរ្ម័ន” ដែលជាសារមន្ទីរជាតិបង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរយើង

នៅព្រឹកថ្ងៃទី ៨ មេសា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធបើកអោយដំណើរការជាផ្លូវការនូវ “សារមន្ទីរព្រះស្រីឦសានវរ្ម័ន” ដែលជាសារមន្ទីរជាតិបង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរយើង

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី 1 បានចុះសហការជាមួយកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យនិងកម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី 1បានធ្វើការចុះបង្ក្រាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី )មួយកន្លែងនៅចំណុចគល់ស្ពានស្ទឹងមានជ័យ

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃសៅរិ៍ ទី06 ខែមេសា ឆ្នាំ2019 វេលាម៉ោង 18:20នាទីកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី 1 បានចុះសហការជាមួយកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យនិងកម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី 1 ដោយមានការឯកភាពពីលោកស្រីកែវគន្ធាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ត្រីគង់

ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ម្ដាយ​សព​និស្សិត​ស្រី​ ​ឌុំ​ ​រី​ដា​ ​ប្ដឹង​ទាមទារ​សំណង២០មុឺ​នដុល្លារ​ ​ពី​យុវតី​បើករថយន្ត​ ​Range​ ​Rover​

យោង​តាម​ពាក្យ​បណ្តឹង​ ​របស់​លោកស្រី​ ​ផាត់​ ​ពៅ​ ​ម្ដាយ​សព​កញ្ញា​ ​ឌុំ​ ​រី​ដា​ ​បាន​បង្ហាញថា​ ​ករណី​រថយន្ត​ ​Range​ ​Rover​ ​បើកបរ​ដោយ​យុវតី​ ​យិន​ ​ម៉ា​ណា​ ​កូនស្រី​របស់​លោក​ ​យិន​ ​ហ្គិច​ ​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ ​បុក​កូនស្រី​របស់​គាត់​បណ្តាល​ឲ្យ​ស្លាប់​នោះ​ ​គាត់​ប្តឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​ពី​ជន​បង្ក​ចំនួន២០មុឺ​នដុល្លា​រអា​មេ​រិក

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាអ្នកសុំទានក៏ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាល ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះដែរ

ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាអ្នកសុំទានក៏ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាល ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះដែរ។ថ្លែងក្នុងពិធីអបអរសារទ ខួបលើកទី១០៨ ទិវាអន្ដជាតិនារី ៨មីនា របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា នាភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថារាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរចំពោះសុខភាពកម្មករ កម្មការិនីនៅតាមរោងចក្រ

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

លោក អូន ​ខន អភិបាលស្រុកកំព​ង់ត្រាច ដឹកនាំសហ​ការី ចុះពិនិត្យស្ថាន​ភាពទឹក នៅអាងទំ​នប់ភ្នំ​ដំរី

ខេត្តកំពត៖កាលពីព្រឹកថ្ងៃអា​ទិត្យ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ​លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យ​មើល​អំពីស្ថានភាពទំនប់អាងស្តុកទឹកភ្នំដំរី ដែលស្ថិតជាប់គ្នារវាងឃុំចំនួនពីរ គឺឃុំដំណាក់កន្ទួត​ខាងជើង និងឃុំដំ​ណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីតាំងស្តុកទឹកមួយ​ដ៏សំខាន់សម្រាប់តម្រូវ​ការប្រើប្រាស់ប្រាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ការចុះពិនិត្យស្ថានភាពទឹក​នេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា អាងទំនប់ភ្នំដំរី គឺស្ថិតក្នុងភូមិព្រៃកែស ឃុំដំ​ណាក់កន្ទួតខាងជើង និងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ដែលមានទំហំ ១.០០០ម៉ែត្រx១.០០០ម៉ែត្រ ពិតជាបានផ្តល់នូវសារសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុង​ភូមិសាស្ត្រ​ឃុំចំនួន២ គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

រថយន្តស្រាបៀរអង្គរ និង​ស្រាបៀរកម្ពុជា បុកគ្នាពេញទំហឹង​ បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ករណីគ្រោះថ្នា​ក់ចរាចរណ៍រវាងរថយន្ត​ធន់ធំដឹកស្រាបៀរដូចគ្នា​គឺស្រាបៀរអង្គរ V.S  ស្រា​បៀរកម្ពុជា បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯ​មន្ទី​ពេទ្យ។ សូមជំរាបដែរថា​៖ហេតុការណ៍ដ៏គួរ​ឲ្យរន្ធត់​នេះបានកើតឡើង​នា​វេលាម៉ោង១០និង​១៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុ​ចផ្លូវបំ​បែកព្រះវិហារ សៀមរាប នៅ​លើ​កំណា​ត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិថ្នល់​បែក ឃុំ​ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបានលិចលង់ រីឯសាលារៀន​របស់រដ្ឋត្រូវបាន​បិត បន្ទាប់ពីភ្លៀងធ្លាក់​ពី​ថ្ងៃ​ជាប់ៗគ្នា នៅក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​៖បន្ទាប់ពីភ្លៀងធ្លាក់​ពីថ្ងៃជាប់ៗគ្នា បណ្តាល​ឲ្យទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋជា​ច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត រីឯសា​លារៀនរបស់​រដ្ឋត្រូវបាន​បង្ខំចិត្តបិត​ទ្វា​។ ពាក់ពន្ឋ័ប​ញ្ហា​ដែល​បង្ក​ឲ្យមាន​ទឹកជំនន់​លិចលង់​ដោយងាយៗបែបនេះ​ ប្រភពពីប្រ​ជាព​លរដ្ឋ​បានលើកឡើង​ផ្សេង​ៗ​គ្នាថា​៖​អ្នក​ខ្លះខ្វះ​ការយល់ដឹង ដោយយកសំរា​មទៅបោះចោលមិន​មាន​ការវិចខ្ចប់​ឲ្យបាន​ត្រឹមត្រូវ នៅ​ពេល​ភ្លៀ​ក​ធ្លាក់ហូចូលបិតប្រពន្ឋ័លូ និងខ្លះទៀតលើ​កឡើងថា ដោយ​សា​រអ្នកមា​នលុយ​សាង​សង់​អាគារ​ចាក់ដី​លប់ប្រឡាយ​ ដោយមិនបានដាក់លូ​។​ ដោយឡែកពលរដ្ឋផ្សេងទៀត​បាន​ដាក់​បន្ទុក​ទៅលើ​អាជ្ញា​ធ​រក្រុ​ងថា​ ធ្វើប្រពន្ឋ័លូគ្មានស្តង់ដា​ នៅពេលភ្លៀងធ្លាក់ម្តងៗបានធ្វើ​ឲ្យលិច​លង់​ផ្ទះសំបែង ផ្លូ​វ​ថ្នល់ សាលារៀនត្រូវបាន​បិតទ្វា​ ហើយរហូតមកទា​ល់ពេលនេះមិនទាន់ឃើញ​មានអា​ជ្ញាធរ​ ចុះ​ទៅធ្វើការនៅឡើយទេ​។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

កិច្ចប្រជុំផ្សព្វផ្សាយ ឯកសារគតិយុត្តិ ស្តីពីការពង្រឹង សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រង ក្រុមហ៊ុនសំណង់ ខេត្តកែ

ខេត្តកែប៖ កិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុតិ្ត ស្តីពីការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុនសំណង់ ខេត្តកែប ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ព្រំុ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងមន្ត្រីផ្នែកជំនាញក្រុង ស្រុកផងដែរ។ យោងតាមរបាយការណ៍ របស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់មានការរីចម្រើនគួរឲ្យកត់សម្គាល់ ដូចជាផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូវ ភោជនីយដ្ឋាន និងសំណង់សិល្បៈផ្សេងៗទៀត។