សាខាកាកបាទក្រហមកម្ពុជាខេត្តក​ណ្ដាល ប្រគល់ផ្ទះមនុស្សធម៌ ១ខ្ន​ង​ជូ​នដល់គ្រួសារក្រីក្រ ដែលមានវ័យចា​ស់​ជរា នៅឃុំស្វាយប្រទាល ស្រុកស្អា​ង​ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំ​ណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​ក​ម្ពុ​ជាខេត្ត និងសហការីបាន ប្រគល់ផ្ទះ ១ ខ្នងសង់អំពីថ្ម ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ លោកតា អ៉ីម អឿន អាយុ ៦២ឆ្នាំ និងភរិយា មានសមាជិកគ្រួ​សា​រ​តែ​២​នាក់ប្តី ប្រពន្ធ មានទីលំនៅ ក្នុងភូមចុងកោះ ឃុំស្វាយប្រទាល ស្រុកស្អាង ហើយបច្ចុប្បន្ននេះលោកតា និងភរិយាកំពុងតែមា​ន​​​ជីវភាពខ្វះខាតយ៉ាងខ្លាំង។

លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំ​មកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំ​ពោះ​ លោកតា អ៉ីម អឿន និងភរិយាដោយក្តីអាណិតអាសូរ និងក្តីនឹករឭកជាពនពេក។

លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តចតែងបានគិ​ត​គូ​រជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការន​យោ​បាយឡើយ ពោលគឺ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។

លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការលើកទឹកចិត្តដល់លោកតា ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើ​យ​រដូវនេះជារដូវវស្សារ សូមប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព  ត្រូវសម្អាត ថែរក្សាផ្ទះថ្មីនេះឲ្យបានប្រសើ ដើម្បីបា​ន​ជាជម្រកដ៏កក់ក្តៅតរៀងទៅ។

បន្ថែមពីនេះគ្រួសារលោកតាក៏បានទទួលអំណោយមនុស្សធម៌នូវ ថវិកា២០ ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី​​​១យួ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ១សេស អាកុល១ដប និងម៉ាស១០បន្ទះ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបន្ត នាំយកអំណោយ មនុស្សធម៏ រួមមាន ថវិ​កា​១​២​ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ ទឹកសុទ្ធ១សេស អាកុល១ដប និងម៉ាស១០បន្ទះ ម​ក​ជូ​ន​ដល់គ្រួសារ លោកស្រី សំឡែ ហ៊ាង មានទីលំនៅ ក្នុងឃុំកោះខែល ស្រុកស្អាង មានសមាជិក៥នាក់ ជាគួ្រសារក្រីក្រ ហើយមាន​ម្តា​យកំពុងតែមានជំងឺផងដែរ៕