សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ត្រីជំនាញ សិក្សាពីគម្រោងប​ង្កើ​​​​តសារមន្ទីរនគរបាលជាតិ ដើម្បីរ​ក្សាទុកឯកសារព្រមទាំងរក្សានូវស្ថា​ដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការ​ងា​រ​ន​គបាលជាតិ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យ មន្ត្រីជំនាញសិក្សា​ពីគ​ម្រោ​​ងបង្កើតសារមន្ទីរនគរបាលជាតិដើម្បីរក្សាទុកឯកសារព្រមទាំងរក្សានូវស្ថាដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការងារនគបាលជា​​តិ។
សម្តេចក្រឡាហមសខេងបានឯកភាពឱ្យមន្ត្រីជំនាញមាននាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា និងមន្ត្រីជំ​នា​ញពាក់ព័ន្ធរួមគ្នាសិក្សារៀបចំផែនការទាំងការងារបច្ចេកទេស និងទីតាំងណាមួយឱ្យទូលាយដើម្បីបង្កើតសារមន្ទីរនគរបាលជា​តិនៅពេលខាងមុខនេះ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា គម្រោងបង្កើតសារមន្ទីរនគរបាលនេះបានធ្វើឡើងដោយសារតែនគរបាលជាតិបានដើរ​តួនាទីសំខាន់ក្នុងការសហការជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារជាតិនៅតាមព្រំដែន នឹងបានបំពេញការងាររ​ដ្ឋ​បា​ល ការពារសន្តិសុខជូនជាមាតុភូមិ។
សូមបញ្ជាក់ថា សារមន្ទីរនគរបាលជាតិនេះ នឹងក្លាយជាកន្លែងតម្កល់ទុកឯកសារសំខាន់ៗក្បួនច្បាប់ របស់នគបាលជាតិសម្រា​ប់​​​​ការសិក្សាស្រាវជ្រាវ និងបង្ហាញដល់គណៈប្រតិភូ និងភ្ញៀវអន្តរជាតិ មានដូចជាមកពីប្រទេសឡាវ ថៃ និងវៀតណាមជាដើមបា​នស្វែងយល់ពីនគរបាលកម្ពុជាបានកាន់តែងាយស្រួល៕