ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង អំពី ការត្រៀមរៀបចំពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី “វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៏ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា”

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០  ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង អំពី នៅថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ៈ០០ នាទីព្រឹក ក្រសួងព័ត៌មាននឹងរៀបចំពិធីចុះហត្ថលេខា លើប្រកាសអន្តរក្រសួងរវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្តីពី វិធានការ​ទប់ស្កាត់​ និង​លុប​បំបាត់​ការ​ឆ្លង​រំខាន​ចូលហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវ​អាកាស​ នៅ​ក្នុង​ដែន​អាកាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ ក្រសួងព័ត៌មាន៖