ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប​ច្ច័យ និងទេយ្យទាន ប្រគេនព្រះស​ង្ឃ ចំនួន៩វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ  ឯកឧត្តម  លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្ដីរា​ជ​​​ការ ក្រោមឱវាទក្រសួងព័ត៌​មា​ន​ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេ​យ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៩វត្ត នៃឃុំល្វេ និងឃុំពាមប្រធ្នោះ  ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម  ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ វត្តជីនីក ឃុំ​ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។