គណៈប្រតិភូក្រសួងយុត្តិធម៌ចុះពិនិ​ត្យទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថ​ន ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំឆ្នា​ល់​មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំ​បង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈ​ប្រ​​​​តិភូក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តម ងួន រត​នៈ​ អភិបាល នៃគណៈអភិបាលខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិ​បា​​​​លខេត្តទទួលបន្ទុកដោះស្រាយប​ញ្ហា​ដី​​​ធ្លី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រី​ឌឿ​​​ន ទីប្រឹក្សាសម្តេចក្រឡាហោម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាល​ស្រុ​ក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន ដែលស្ថិតនៅក្នុងភូមិ​សា​​​ស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រ​ព័​ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើការកាប់ទន្ទ្រានបន្តទៀត ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញធ្វើការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បា​ល​ដី​ឱ្យ​បានច្បាស់ និងចំនួនគ្រួសារឱ្យបានច្បាស់លាស់ និងធ្វើការបិទផ្សាយ ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនីមួយៗ ។

សូមជម្រាបជូនថាចំពោះគ្រួសារ ចំនួន ៤ គ្រួសារ ដែលរងការប្តឹងពីឧកញ៉ា សង ថន និងដីកាកោះហៅរបស់តុលាការ ត្រូវបា​នក្រុ​ម​មេ​ធា​វីស្ម័​គ្រ​ចិ​​​​​ត្ត​សម្តេចតេជោ ហ៊ុន សែន ទទួលយកស្នើសុំជួយការពារក្តីចំពោះមុខច្បាប់ផងដែរ៕