ឯកឧត្តម ម៉ុម សារឿន អភិបាល នៃ​គ​​​​​ណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើ​ញ​ធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌​មា​​​ន ស្ដីពី “វឌ្ឍនភាព និងទិសដៅ​កា​រងារបន្តរបស់រដ្ឋបាលខេត្តស្ទឹ​ងត្រែ​ង”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព ។