សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយ​ន្ត​​ហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុ​ង​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេ​​​ត្តកណ្តាល ភាគខាងត្បូង​រាជធានី​ភ្នំពេញ ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលបានសាងសង់លើផ្ទៃដីជាង២៦០០ ហិកតានេះ បានបើកការដ្ឋានសាងសង់នៅដើមឆ្នាំ​២​០១៩ ដោ​យ​គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១,៥០០​លាន​ដុល្លារ ហើយ​ចំណាយពេល​សាង់សង់​ ៣ឆ្នាំ ពោលគឺ​គ្រោ​ង​​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២៣​។
សូមបញ្ជាក់ថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនិង​មួយផ្នែក​ទៀត ស្ថិតនៅតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ៕