ប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះខា​ត​ជា​ង១០០គ្រួសារនៅក្នុងស្រុកម​ង្គ​ល​បូរីបានទទួលអំណោយមនុស្សធ​ម៌​របស់សាខាកាកបាទក្រហមក​ម្ពុជា​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជួបបញ្ហាលំ​បា​ក​​ខ្វះ​​ខា​​តជាង១០០គ្រួសារនៅក្នុងស្រុកមង្គលបូរីបាន​ទទួលអំណោយម​នុស្ស​ធម៌​រ​ប​ស់​សា​ខា​កា​ក​​បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ ដែលបាន​​ជួយដោះស្រាយសម្រួ​លបា​ន​មួ​យ​ចំ​ណែ​ក​​ដល់ជីវភាពរស់​នៅ​​​​​​ប្រចាំថ្ងៃរបស់បងប្អូនដែ​លកំពុងជួប​លំបាកដោយ​សារ​វិ​ប​ត្តិ​នៃ​ជំ​ងឺ​កូ​វី​ដ​១៩នេះ។

​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការ​សាខា​កា​ក​បា​ទក្រ​ហមកម្ពុជាខេត្តរួមនឹងក្រុមការងារបាននាំយកអំណោយមនុស្សធម៌នេះចុះទៅចែកជូន​ដល់គ្រួសារ​ដែលជួបការលំបាកមាន ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយចំនួន ១១១គ្រួសារក្នុង ​១៣​ឃុំ ​របស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបា​ទក្រ​ហ​ម​ក​ម្ពុ​ជាខេ​ត្តបន្ទាយមានជ័យបាន​មានប្រសាសន៍ពាំនាំការផ្តាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំណា​ក់​ស​មេ្ត​​ច​កិ​ត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូ​ន​​​ដល់បងប្អូន​ប្រជាព​ល​រ​ដ្ឋ​ ​ យើងដែលជានិច្ចកាលសម្តេចតែងតែយក​ចិត្តទុកដាក់គិតគូរពីសុខទុក្ខជីវភាព​រ​ស់​​​នៅ​ប្រ​​​ជា​ព​​លរ​ដ្ឋ​​ដែ​លជួបបញ្ហារងគ្រោះនៅ​គ្រប់ទីកន្លែងទូទាំងប្រទេសកាក​បាទ​ក្រ​ហ​ម​ក​ម្ពុ​ជា​តែ​ង​តែឆ្លើយតបនិងផ្តល់ជាអំណោយទាន់ពេល​វេ​លា​ដោយពុំមាន​ការបែងចែករើសអើងប្រកាន់​និ​ន្នា​​ការនយោបាយអ្វីឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីអំណោយដែលចែកជូន​ដល់ប​ង​ប្អូ​ន​នេះមានតិចតួចគ្រាន់តែជួយ​ស​ម្រួ​ល​​​ដល់ជីវភាពបានមួយគ្រា តែនេះបានបង្ហាញពី កាយ​វិ​ការនិងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត​មិ​​នត្រឹមតែបងប្អូនមានជីវភាពខ្វះខាតចាស់ជរាមានជំងឺប្រចាំកាយប៉ុណ្ណោះទេគឺជាសារមួយបញ្ជាក់ឱ្យឃើញច្បាស់អំពីបេះដូងមនុស្សធម៌និងស្មារតីមនុស្សជាតិដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្ត​កន្លងមក ក៏ដូចជាទៅអនាគតស្របតាមអនុ​សា​​​ស​​​​ន៍​ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកាន់តែត្រូវបានពង្រឹងព​ង្រី​ក​ប​​​​ន្ដទៀត។​

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរំឭកដល់ប្រជាពលរ​ដ្ឋទាំង​អ​ស់​ត្រូ​វ​នាំ​គ្នា​​យកចិត្តទុកដាក់ពីការថែទាំសុខភាព​ចៀ​​​សវាងការឆ្លងរោគកូវីដ១៩សូមបន្តរស់នៅត្រូវ​ប្រកា​ន់ខ្ជាប់នូវអនាម័យស្អាតជានិច្ចបន្តពាក់ម៉ាសឬក្រមាការពារនិង​ដុស​លា​ង​​​សម្អាតដៃដោយសាប៊ូទឹកអាល់កុលឬទឹកជែលសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំចៀសវាងការចម្លង​រោ​គពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍មកមន្ទីរក្រសួងសុ​ខា​​​ភិបាលជាបន្ទាន់ តាមរយៈលេខ ១១៥ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត​ទាំ​ង​១១១គ្រួសារដោយក្នុងមួយគ្រួសារទទួល​បា​នអង្ករ២៥គីឡូក្រាម,ត្រីខ ១០កំប៉ុង,ប្រេងឆា ១​ដ​ប,សាប៊ូ ១ថង់,ទឹកត្រី ៣ដប, អាវយឺត ២,និងថវិកា១ម៉ឺនរៀលទៀតផង៕

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត​ទាំ១១១គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម,ត្រីខ ១០កំប៉ុង,ប្រេងឆា ១,សាប៊ូ ១ថង់,ទឹកត្រី ៣ដប, អាវយឺត ២,និងថវិកា១ម៉ឺនរៀលទៀតផង