ការជិះកង់ពីវិមាន ឈ្នះ ឈ្នះ ដើម្បី «​អ​បអរសាទររម្លឹកខួប លើកទី៤៣ នៃ​​​​​ទិវាចងចាំដំណើរស្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល​ព​ត​»​

រាជធានីភ្នំពេញ ៖ ការជិះកង់ដើម្បី «អបអរសាទររម្លឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរស្ពោះទៅការផ្តួលរំលំ​របបប្រល័យ​ពូជសាសន៍ប៉ុលព​ត​» បានចេញដំ​ណើ​​​រហើយ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ពីវិមាន ឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ខេ​ត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដែលចូល​រួមជិះកង់ក្នុងព្រឹត្តិការណ៍នេះ​​មានប្រសាស​ន៍​ថា ការជិះកង់នេះ គឺដើម្បីអបអរសាទររម្លឹកខួបលើកទី៤៣ នៃ​ទិវា​ចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រ​ល័​​​​យ​ពូជសាសន៍ប៉ុលពត ដោយឯ​ក​ឧត្តមសង្កេតឃើញថា បង​ប្អូន​អ្នកចូលរួមទាំងអស់សប្បាយរីករាយ។

ឯកឧត្តមអគ្គនាយកកីឡាក៏បានលើកឡើងផងដែរថា ទោះបីក្នុង​ស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះក្តី ប៉ុន្តែគណៈកម្មការរៀបចំបានអនុវត្តន៍​នូវវិធានការសុខាភិបាលយ៉ាង​តឹងរឹង​បំផុត ដោយថែរក្សាអនាម័យបានខ្ពស់តាមរយៈការពិនិត្យកំដៅ បា​ញ់អា​ល់​កុ​ល លាងដៃ គ្រប់អ្នកចូលរួម ទាំងអស់តាមគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យអ្នកចូលរួម​ជិះ​​​​​​កង់​ទាំង​អស់ទទួលបាននូវសុវត្ថិភាព។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានអះអាងយ៉ាងដូច្នេះថា “តាមរយៈកិច្ចសហ​ការ​រៀបចំរបស់សហព័ន្ធកីឡាទោចក្រយាន និងកងរាជ​អា​វុ​ធ​ហត្ថលើផ្ទៃប្រទេស ដែលរៀបចំទិវានេះឡើង គឺទី១ ដើម្បីចូលរួមអបអរសាទរ ទិវារម្លឹកខួបលើកទី៤៣នេះផង និ​ង​ទី​២​ស​ហ​ព័​ន្ធកីឡាទោចក្រយានចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋមានវប្បធម៌ជិះកង់ ដើម្បីសុខភាព ព្រមទាំងលើកតម្លៃនៃកីឡាឱ្យកាន់តែមា​ន​​​​​​សកម្មភាពផុស​ផុលផងដែរ”។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានគូសបញ្ជាក់ថា ការជិះកង់នេះត្រូវបាន​ចែក​ចេញជា ពីរដំណាក់កាល ដោ​យដំណាក់កាលទី១ ចេញដំណើរពីវិមានឈ្នះ ឈ្នះ ដល់បញ្ជាការដ្ឋាន​កងរាជអាវុត្ថហត្ថស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដែល​មា​នចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ រួចលើកកង់ដាក់​រថយន្ត ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសម្រាកនៅទីនោះ។

លោកបានបន្ដថា នៅពេលរសៀលថ្ងៃ​នេះដដែលវេលា​ម៉ោង១​និង៣០នាទី ចាប់ផ្តើមចេញដំណើរដំណាក់កាលទី២ នៅទីប្រជុំជនស្រុកមេមត់ឆ្ពោះ​ទៅតំបន់ប្រវត្តិសាស្ត្រ​កោះថ្ម ខេត្តត្បូងឃ្មុំ ដែលជាកន្លែងធ្វើពិធីបិទ ដោយមានការសំណេះសំណាល​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅកាន់កីឡាករ កីឡា​ការិនី ដែលចូលរួមសរុបមាន​ចំ​នួ​​​ន ២០៥នាក់៕