លោក អូន ​ខន អភិបាលស្រុកកំព​ង់ត្រាច ដឹកនាំសហ​ការី ចុះពិនិត្យស្ថាន​ភាពទឹក នៅអាងទំ​នប់ភ្នំ​ដំរី

ខេត្តកំពត៖កាលពីព្រឹកថ្ងៃអា​ទិត្យ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ​លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យ​មើល​អំពីស្ថានភាពទំនប់អាងស្តុកទឹកភ្នំដំរី ដែលស្ថិតជាប់គ្នារវាងឃុំចំនួនពីរ គឺឃុំដំណាក់កន្ទួត​ខាងជើង និងឃុំដំ​ណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីតាំងស្តុកទឹកមួយ​ដ៏សំខាន់សម្រាប់តម្រូវ​ការប្រើប្រាស់ប្រាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ការចុះពិនិត្យស្ថានភាពទឹក​នេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា អាងទំនប់ភ្នំដំរី គឺស្ថិតក្នុងភូមិព្រៃកែស ឃុំដំ​ណាក់កន្ទួតខាងជើង និងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ដែលមានទំហំ ១.០០០ម៉ែត្រx១.០០០ម៉ែត្រ ពិតជាបានផ្តល់នូវសារសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុង​ភូមិសាស្ត្រ​ឃុំចំនួន២ គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង។