រថយន្តស្រាបៀរអង្គរ និង​ស្រាបៀរកម្ពុជា បុកគ្នាពេញទំហឹង​ បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ករណីគ្រោះថ្នា​ក់ចរាចរណ៍រវាងរថយន្ត​ធន់ធំដឹកស្រាបៀរដូចគ្នា​គឺស្រាបៀរអង្គរ V.S  ស្រា​បៀរកម្ពុជា បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯ​មន្ទី​ពេទ្យ។

សូមជំរាបដែរថា​៖ហេតុការណ៍ដ៏គួរ​ឲ្យរន្ធត់​នេះបានកើតឡើង​នា​វេលាម៉ោង១០និង​១៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុ​ចផ្លូវបំ​បែកព្រះវិហារ សៀមរាប នៅ​លើ​កំណា​ត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិថ្នល់​បែក ឃុំ​ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។