ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបានលិចលង់ រីឯសាលារៀន​របស់រដ្ឋត្រូវបាន​បិត បន្ទាប់ពីភ្លៀងធ្លាក់​ពី​ថ្ងៃ​ជាប់ៗគ្នា នៅក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​៖បន្ទាប់ពីភ្លៀងធ្លាក់​ពីថ្ងៃជាប់ៗគ្នា បណ្តាល​ឲ្យទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋជា​ច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត រីឯសា​លារៀនរបស់​រដ្ឋត្រូវបាន​បង្ខំចិត្តបិត​ទ្វា​។

ពាក់ពន្ឋ័ប​ញ្ហា​ដែល​បង្ក​ឲ្យមាន​ទឹកជំនន់​លិចលង់​ដោយងាយៗបែបនេះ​ ប្រភពពីប្រ​ជាព​លរដ្ឋ​បានលើកឡើង​ផ្សេង​ៗ​គ្នាថា​៖​អ្នក​ខ្លះខ្វះ​ការយល់ដឹង ដោយយកសំរា​មទៅបោះចោលមិន​មាន​ការវិចខ្ចប់​ឲ្យបាន​ត្រឹមត្រូវ នៅ​ពេល​ភ្លៀ​ក​ធ្លាក់ហូចូលបិតប្រពន្ឋ័លូ និងខ្លះទៀតលើ​កឡើងថា ដោយ​សា​រអ្នកមា​នលុយ​សាង​សង់​អាគារ​ចាក់ដី​លប់ប្រឡាយ​ ដោយមិនបានដាក់លូ​។​
ដោយឡែកពលរដ្ឋផ្សេងទៀត​បាន​ដាក់​បន្ទុក​ទៅលើ​អាជ្ញា​ធ​រក្រុ​ងថា​ ធ្វើប្រពន្ឋ័លូគ្មានស្តង់ដា​ នៅពេលភ្លៀងធ្លាក់ម្តងៗបានធ្វើ​ឲ្យលិច​លង់​ផ្ទះសំបែង ផ្លូ​វ​ថ្នល់ សាលារៀនត្រូវបាន​បិតទ្វា​ ហើយរហូតមកទា​ល់ពេលនេះមិនទាន់ឃើញ​មានអា​ជ្ញាធរ​ ចុះ​ទៅធ្វើការនៅឡើយទេ​។