ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី ១៧ ដល់២១ ខែកញ្ញា ឆ្នាំ២០២១

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី ១៧ ដល់២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបាន ឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើប្រទេសភូមា, ថៃ, ឡាវ និងវៀតណាម ។ បន្ទាប់ពីនោះ នៅថ្ងៃទី១៧ដល់២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤°C ហើយអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មាន ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ៕

Leave a Reply

Your email address will not be published. Required fields are marked *