ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ ឆ្នាំ២០២១ នៅស៊ីអាន ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិចិនលើកទី ២១

រាជធានីភ្នំពេញ ៖ កម្ពុជាគាំទ្រកម្មវិធី   “ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ ឆ្នាំ២០២១ នៅស៊ីអាន ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិចិនលើកទី២១ សន្ទនាសហគ្រាសនិងវេទិកាសហប្រតិបត្តិការអន្តរជាតិ” ដែលកម្មវិធីនេះនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញថ្លែងសារពិសេសក្នុងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ” ឆ្នាំ ២០២១ នៅស៊ីអាន ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិចិនលើកទី ២១ សន្ទនាសហគ្រាសនិងវេទិកាសហប្រតិបត្តិការអន្តរជាតិដែលរៀបចំឡើងនៅខេត្ត ហ្វូជៀន ប្រទេសចិន កាលពីថ្ងៃពុធ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានបទ“ កិច្ចសន្ទនាផ្លូវសូត្រ អ៊ី-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពហុភាគីស៊ីជម្រៅ” សន្និសីទនេះនឹងអនុវត្តសកម្មភាពពិភាក្សានិងផ្លាស់ប្តូរសហគ្រាសរដ្ឋាភិបាលតាមអ៊ីនធឺណេតនិងក្រៅបណ្តាញនិងតាមរយៈការស្ថាបនារួមគ្នា នូវខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ” ដោយបានធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិនិងរួបរួមគ្នានិងសហការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសង្កត់ធ្ងន់ ថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនមានប្រវត្តិយូរអង្វែង។ ប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយធំបំផុតរបស់ប្រទេសកម្ពុជា និងជាប្រទេសម្ចាស់ជំនួយមនុស្សធម៌ព្រមទាំងជាប្រភពទេសចរណ៍ និងវិនិយោគិនបរទេសធំបំផុតរបស់កម្ពុជា។ បច្ចុប្បន្ន រដ្ឋាភិបាលទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ប្រទេសកម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកក្នុងគោល បំណងផ្លាស់ប្តូរទស្សនៈ ស្តីពីគោលនយោបាយសហប្រតិបត្តិការអាជីវកម្មនិងការកសាងសមត្ថភាពក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ។

ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិកជាមួយនឹងភាពទាក់ទាញនៃធនធានធម្មជាតិកម្លាំងពលកម្មវ័យក្មេងនិងច្បាប់វិនិយោគថ្មីដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជាកំពុងទាក់ទាញនិងស្វាគមន៍វិនិយោគិនមកពីទូទាំងពិភពលោក រួមទាំងវិនិយោគិនចិនផងដែរ។

លោកជំទាវក៏បានសម្តែងក្តីសង្ឃឹមថា តាមរយៈវេទិកានេះ វិនិយោគិនចិន ជាពិសេស សហគ្រិននៅខេត្ត ហ្វូជៀនអាចស្វែងយល់ពីសក្តានុពលរបស់ប្រទេសកម្ពុជានៅតាម “ ខ្សែក្រវាត់និងផ្លូវ” ស្វែងរកឱកាសក្នុងគម្រោង“ ខ្សែក្រវាត់និងផ្លូវ” និងវិនិយោគលើវិស័យជាច្រើន ជាពិសេស ពាណិជ្ជកម្មអេឡិចត្រូនិក៕

Leave a Reply

Your email address will not be published. Required fields are marked *