ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

លោក ងួន សុធី ប្រធានក្រុមការងារយុវជនគណបក្សក្រុងកំពត ចុះចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រចំនួន ៣៩គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត

ខេត្តកំពត ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ដោយគោរពតាមមតិដឹកនាំរបស់ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានលើកគោលការណ៍រួម និងស្ម័គ្រចិត្ត ស្មោះត្រង់ បំរើប្រជាជន បានស្នើ ឯកឧត្តម គុយ ឆាយ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពត ឯកឧត្តម ខាន់ សុផល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះជួយក្រុងកំពត បានអនុវត្តរបបចុះមូលដ្ឋានធ្វើសប្បុរសធម៌ ជួយដោះស្រាយជូនប្រជាជនខ្វះខាតជីវភាពក្នុងនាមយុវជនល្អរបស់គណបក្ស។

លោក ងួន សុធី ប្រធានក្រុមការងារយុវជនគណបក្សក្រុងកំពត និងប្រធានយុវជនគណបក្សសង្កាត់ទាំង៥ ដោយមានការចូលរួមសហការ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខេត្តកំពត ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣៩គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កំឡុងពេលកូវីដ១៩ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរសាប៊ូ ១គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។

លោក ងួន សុធី ប្រធានក្រុមការងារយុវជនគណបក្សក្រុងកំពត បានផ្ដាំផ្ញើសួរសុខទុកការពារសុខភាពប្រជាពលរដ្ឋ ចូលរួមអនុវត្ត ៣កុំ ៣ការពារ តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *