ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាំយកសម្ភារៈ និងថវិការបស់គណបក្សមួយចំនួន ឧបត្ថមជូនគ្រួសាររងគ្រោះ

ខេត្តកំពត ៖ នាថ្ងៃពុធ ១៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើលោក ង៉ែត សាវឿន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយយុវជនគណបក្សស្រុក អោយលោក ឡាង ម៉ង អនុប្រធានក្រុមចុះជួយនិងសហការី លោក រត្ន័ សម្បត្តិ។

ប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសហការី សហការជាមួយ អាជ្ញាធរមូលដ្ធានឃុំកំពង់ត្រាចខាងលិច បានយកសម្ភារះ និងថវិការបស់គណបក្សមួយចំនួនឧបត្ថមជូនគ្រួសាររងគ្រោះដោយសារខ្យល់ប៉ើងដំបូលផ្ទះ ឈ្មោះ សុខ ធី ស្ថិតនៅ ភូមិកោះផ្ដៅនឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន៖ ១. សង្ក័សីចំនួន ២៦ សន្លឹក , ២. អង្ករចំនួន ២៥ គីឡូក្រាម , ៣. ទឹកត្រីចំនួន ២ យួរ , ៤. ថវិកាចំនួន ៤៤៥.០០០រៀល។

ក្នុងនោះដែល ក្រុមការងារក៏បានជួសជុល និងសំអាតផ្លូវមួយខ្សែរ ប្រវែង៨០០ម៉ែត្រផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *