ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រគល់តួនាទី ភារកិច្ច និងសិទ្ធិ តាមសេចក្តីកំណត់២០៦ សណគក ព្រមទាំងសេចក្តីណែនាំនានា របស់យុវជនគណបក្សថ្នាក់ប្រជាជនកម្ពុជាកណ្តាល

ខេត្តកំពត៖ ស្រុកជំគីរី នាថ្ងៃពុធ១៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២១ ផ្តើមចេញពីឆន្ទៈរួម ទឹកចិត្តចែករំលែកនៃយុវជនល្អរបស់គណបក្សនិងគោរពអនុវត្តគោលការណ៏ ឯកភាពរួម តាមស្មារតី នៃអង្គប្រជុំក្រុមអចិន្រ្តៃយ៍ ក្រុមការងារយុវជនគណបក្សខេត្តកំពត បានការណែនាំ និងមតិដឹកនាំរបស់ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត លោក ឡាច សោភិន និង លោក ដុំ សង្វាត អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកជុំគិរី ក្នុងនាមលោក ងិន សុខារ៉ា ប្រធានស្តីទី ក្រុមការងារយុវជនគណបក្សស្រុកជុំគីរី បាននាំយកអំណោយគណបក្ស ផ្ដល់ជូនជាឯកសណ្ឋានដល់ប្រជាការពារ ឃុំច្រេស ២៥កំផ្លេ ដោយក្នុង១កំផ្លេ តំលៃ៦ម៉ឺនរៀល និងផ្ដល់ជូនអាយកូមចំនួន ១០គ្រឿង ក្នុង១គ្រឿងតម្លៃ ៣៥ដុល្លារ ព្រមទាំងចំណាយថវិកាទៅប្រជាការពារ ២៥នាក់ និងមេប៉ុស្ដិ៍រដ្ឋបាលចំនួន ៦០ម៉ឺនរៀលបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ ក្រុមការងារយុវជនគណបក្សស្រុក ក៍បាននាំយកអំណោយទៅជូន គ្រួសារកំពុងជួបការលំបាកខ្វះខាតជីវភាព ចំនួន២គ្រួសារ ក្នុងនោះ១គ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ថវិកាចំនួន១០០.០០០រៀល ដែលស្ថិតនៅ ភូមិតាទែន ឃុំច្រេស ស្រុកជុំគិរីខេត្តកំពត។

Leave a Reply

Your email address will not be published. Required fields are marked *