ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ឯកឧត្តម នុត ពុធដារ៉ា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ ជូនដល់ក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានធ្វើពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង សរុប ចំនួន ៦៩នាក់។

ក្នុងឱកាសនោះ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *