ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

លោក លី សុភា នាំយកស្បៀងអាហារ ប្រគល់ជូនគណបក្សឃុំធ្លកវៀន សម្រាប់ជូនក្រុមគ្រួសារធ្វើចត្តាឡីស័ក និងអ្នកវិជ្ជមានកូវីដ-១៩

ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ មានរៀបចំពិធីប្រគល់ទទួលកញ្ចប់ស្បៀងអាហារចំនួន ៩៦កញ្ចប់ ជូនដល់គណបក្សឃុំធ្លកវៀន សម្រាប់ផ្តល់ជូនក្រុមគ្រួសារធ្វើចត្តាឡីស័កចំនួន ៩១នាក់ និងអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដឹកនាំដោយលោក លី សុភា អនុប្រធានក្រុមការងារចុះពង្រឹងឃុំធ្លកវៀន រួមនឹងក្រុមការងារ។

ស្បៀងអាហារ ដែលបាននាំយកទៅប្រគល់ជូនក្នុងមួយកញ្ចប់រួមមាន៖ អង្គរ ២៥ គីឡូក្រាម, មីយើង ០១ កេស, ទឹកសុទ្ធ ០១ យួរ, ទឹកត្រី ០៣ ដប, ទឹកស៊ីអ៊ីវ ០៣ ដប, ទឹកម្ទេស ០១ ដប, អំបិលអីយ៉ូត ០១ កញ្ចប់, ម៉ាស់ ០១ ប្រអប់, អាកុល ០១ ដបតូច។ ក្នុងនោះបានជូនគណបក្សឃុំនូវ ម៉ាស់ ៥០ ប្រអប់ និងជូនគណបក្សស្រុក ម៉ាស់ ៥០ ប្រអប់ផងដែរ។

លោក លី សុភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំខ្នាឆ្មារ និងឃុំធ្លកវៀន។

លោកក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារគណបក្សឃុំ សូមធ្វើការណែនាំដល់បងប្អូនដែលធ្វើចត្តាឡីស័ក និងអ្នកវិជ្ជមានកូវីដ-១៩ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *