កិច្ចប្រជុំផ្សព្វផ្សាយ ឯកសារគតិយុត្តិ ស្តីពីការពង្រឹង សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រង ក្រុមហ៊ុនសំណង់ ខេត្តកែ

ខេត្តកែប៖ កិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុតិ្ត ស្តីពីការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុនសំណង់ ខេត្តកែប ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ព្រំុ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងមន្ត្រីផ្នែកជំនាញក្រុង ស្រុកផងដែរ។

យោងតាមរបាយការណ៍ របស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់មានការរីចម្រើនគួរឲ្យកត់សម្គាល់ ដូចជាផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូវ ភោជនីយដ្ឋាន និងសំណង់សិល្បៈផ្សេងៗទៀត។