ព័ត៌មានស៊ើបអង្កេត

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី អញ្ជើញធ្វើជាវាគ្មិនក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរដ្ឋបាលខេត្តរតនគីរី»

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ ឯកឧត្តម ថង សាវុន អភិ​បា​​​លនៃគណៈអភិបាលខេត្តរតនគីរី អញ្ជើញធ្វើជាវាគ្មិនក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរប​ស់​រដ្ឋបាលរដ្ឋបាលខេត្តរតនគីរី»​ ដែលរៀបចំ​ដោយ​អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋ​ម​ន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព ។

ព័ត៌មានស៊ើបអង្កេត

កិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ​ញ្ជើញជាអធិ​បតី ​ក្នុងកិ​ច្ចប្រជុំប្រចាំសប្តាហ៍ជា​មួ​​​​​យថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌​មា​ន ដើម្បីពិនិត្យការងារដែលបាន​អនុវត្តកន្លង​មក និងពិភាក្សាការងារអនុវត្តបន្ត ។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

លោក អូន ​ខន អភិបាលស្រុកកំព​ង់ត្រាច ដឹកនាំសហ​ការី ចុះពិនិត្យស្ថាន​ភាពទឹក នៅអាងទំ​នប់ភ្នំ​ដំរី

ខេត្តកំពត៖កាលពីព្រឹកថ្ងៃអា​ទិត្យ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ​លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យ​មើល​អំពីស្ថានភាពទំនប់អាងស្តុកទឹកភ្នំដំរី ដែលស្ថិតជាប់គ្នារវាងឃុំចំនួនពីរ គឺឃុំដំណាក់កន្ទួត​ខាងជើង និងឃុំដំ​ណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីតាំងស្តុកទឹកមួយ​ដ៏សំខាន់សម្រាប់តម្រូវ​ការប្រើប្រាស់ប្រាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ការចុះពិនិត្យស្ថានភាពទឹក​នេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា អាងទំនប់ភ្នំដំរី គឺស្ថិតក្នុងភូមិព្រៃកែស ឃុំដំ​ណាក់កន្ទួតខាងជើង និងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ដែលមានទំហំ ១.០០០ម៉ែត្រx១.០០០ម៉ែត្រ ពិតជាបានផ្តល់នូវសារសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុង​ភូមិសាស្ត្រ​ឃុំចំនួន២ គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

រថយន្តស្រាបៀរអង្គរ និង​ស្រាបៀរកម្ពុជា បុកគ្នាពេញទំហឹង​ បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ករណីគ្រោះថ្នា​ក់ចរាចរណ៍រវាងរថយន្ត​ធន់ធំដឹកស្រាបៀរដូចគ្នា​គឺស្រាបៀរអង្គរ V.S  ស្រា​បៀរកម្ពុជា បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ស្រាបៀ​រអង្គរម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯ​មន្ទី​ពេទ្យ។ សូមជំរាបដែរថា​៖ហេតុការណ៍ដ៏គួរ​ឲ្យរន្ធត់​នេះបានកើតឡើង​នា​វេលាម៉ោង១០និង​១៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុ​ចផ្លូវបំ​បែកព្រះវិហារ សៀមរាប នៅ​លើ​កំណា​ត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិថ្នល់​បែក ឃុំ​ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបានលិចលង់ រីឯសាលារៀន​របស់រដ្ឋត្រូវបាន​បិត បន្ទាប់ពីភ្លៀងធ្លាក់​ពី​ថ្ងៃ​ជាប់ៗគ្នា នៅក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​៖បន្ទាប់ពីភ្លៀងធ្លាក់​ពីថ្ងៃជាប់ៗគ្នា បណ្តាល​ឲ្យទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋជា​ច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត រីឯសា​លារៀនរបស់​រដ្ឋត្រូវបាន​បង្ខំចិត្តបិត​ទ្វា​។ ពាក់ពន្ឋ័ប​ញ្ហា​ដែល​បង្ក​ឲ្យមាន​ទឹកជំនន់​លិចលង់​ដោយងាយៗបែបនេះ​ ប្រភពពីប្រ​ជាព​លរដ្ឋ​បានលើកឡើង​ផ្សេង​ៗ​គ្នាថា​៖​អ្នក​ខ្លះខ្វះ​ការយល់ដឹង ដោយយកសំរា​មទៅបោះចោលមិន​មាន​ការវិចខ្ចប់​ឲ្យបាន​ត្រឹមត្រូវ នៅ​ពេល​ភ្លៀ​ក​ធ្លាក់ហូចូលបិតប្រពន្ឋ័លូ និងខ្លះទៀតលើ​កឡើងថា ដោយ​សា​រអ្នកមា​នលុយ​សាង​សង់​អាគារ​ចាក់ដី​លប់ប្រឡាយ​ ដោយមិនបានដាក់លូ​។​ ដោយឡែកពលរដ្ឋផ្សេងទៀត​បាន​ដាក់​បន្ទុក​ទៅលើ​អាជ្ញា​ធ​រក្រុ​ងថា​ ធ្វើប្រពន្ឋ័លូគ្មានស្តង់ដា​ នៅពេលភ្លៀងធ្លាក់ម្តងៗបានធ្វើ​ឲ្យលិច​លង់​ផ្ទះសំបែង ផ្លូ​វ​ថ្នល់ សាលារៀនត្រូវបាន​បិតទ្វា​ ហើយរហូតមកទា​ល់ពេលនេះមិនទាន់ឃើញ​មានអា​ជ្ញាធរ​ ចុះ​ទៅធ្វើការនៅឡើយទេ​។

ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649 ព័ត៌មានស៊ើបអង្កេត

កិច្ចប្រជុំផ្សព្វផ្សាយ ឯកសារគតិយុត្តិ ស្តីពីការពង្រឹង សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រង ក្រុមហ៊ុនសំណង់ ខេត្តកែ

ខេត្តកែប៖ កិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុតិ្ត ស្តីពីការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុនសំណង់ ខេត្តកែប ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ព្រំុ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងមន្ត្រីផ្នែកជំនាញក្រុង ស្រុកផងដែរ។ យោងតាមរបាយការណ៍ របស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់មានការរីចម្រើនគួរឲ្យកត់សម្គាល់ ដូចជាផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូវ ភោជនីយដ្ឋាន និងសំណង់សិល្បៈផ្សេងៗទៀត។